មជ្ឈមណ្ឌលផ្នែកកុមារ

ផ្នែកពេទ្យកុមារ

     មន្ទីរពេទ្យវិផារ៉ាម ផ្តល់សេវាថែទាំសុខភាពកុមារតាំងពីកំណើត រហូតដល់ឈានចូលវ័យជំទង់ (អាយុ 15 ឆ្នាំ) ដោយសង្កត់ធ្ងន់លើការការពារ និងការលើកកម្ពស់សុខភាព ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺ។ គ្រូពេទ្យកុមារធ្វើការជាមួយសម្ភព ក្នុងការអប់រំម្តាយអំឡុងពេលមានផ្ទៃពោះ ពេលសម្រាលកូន និងក្រោយពេលសម្រាល ដើម្បីបង្កើនទំនុកចិត្តក្នុងពេលសម្រាល ក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យកុមារ  ចំពោះទារកទើបនឹងកើត។ ក្មេងៗត្រូវបានត្រួតពិនិត្យសម្រាប់ការលូតលាស់ ការអភិវឌ្ឍន៍ និងការចាក់ថ្នាំបង្ការនៅនាយកដ្ឋានផ្នែកកុមារ ក្រោមការពិនិត្យរបស់វេជ្ជបណ្ឌិតជំនាញ។

      ប្រសិនបើអាណាព្យាបាល ព្រួយបារម្ភអំពីកម្ពស់របស់ក្មេងៗ យើងនឹងមានគ្រូពេទ្យកុមារ ឯកទេសខាងអរម៉ូន នឹងការលូតលាស់កុមារប្រចាំនៅនាយកដ្ឋានផ្នែកកម្ពស់ នៅចាំពិនិត្យនឹងព្យាបាលជូនដល់កូនៗរបស់អស់លោកអ្នក។ ចំពោះកុមារដែលមានបញ្ហាអាឡែស៊ី ជំងឺបេះដូង ពួកយើងក៌មានគ្រូពេទ្យកុមារពិនិត្យនឹងព្យាបាលផងដែរ។ ក្នុងករណីដែលកុមារឈឺ យើងផ្តល់ជូនគ្រូពេទ្យកុមារទាំងពេញម៉ោងនឹងក្រៅម៉ោង ដើម្បីផ្តល់ការថែទាំ 24 ម៉ោងក្នុងមួយថ្ងៃ។

សំរាប់ការណាត់ជួប និងការសាកសួរបន្ថែម

 នាយកដ្ឋានពេទ្យកុមារ ទូរស័ព្ទ 0-2032-2550 ext. 2417

 នាយកដ្ឋានអភិវឌ្ឍន៍កុមារ Ext. 1875

 នាយកដ្ឋានកុមារល្អ (វ៉ាក់សាំង) ext. 1872 – 1873

 នាយកដ្ឋានគ្រុនក្តៅ ក្អក ឈឺបំពង់ក កុមារ លេខ 1895 – 1896

សេវាវេជ្ជសាស្រ្ត