មជ្ឈមណ្ឌលថែទាំនឹងពិនិត្យសុខភាព
- មន្ទីរពេទ្យវិផារ៉ាម មានមជ្ឈមណ្ឌលពិនិត្យសុខភាពក្នុងផ្ទះ និងក្រុមត្រួតពិនិត្យចល័តដើម្បីផ្តល់សេវាកម្មសុខភាពការងារយ៉ាងមានប្រសិទ្ឌភាពដោយក្រុមថែទាំសុខភាពការងារដែលមានបទពិសោធន៍ផងដែរ។
-
បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកាន់តែចាប់អារម្មណ៍លើការថែទាំសុខភាព ជាពិសេសការពិនិត្យសុខភាព ដើម្បីពិនិត្យមើលភាពមិនប្រក្រតី ឬជំងឺដែលជាធម្មតាមិនបង្ហាញរោគសញ្ញានៅឡើយទេ។ វាអាចត្រូវបានបែងចែកដូចខាងក្រោម
– ជំងឺទូទៅ (General Disease) គឺជាជំងឺទូទៅដែលមិនទាក់ទងនឹងការងារ។ វាអាចកើតឡើងចំពោះមនុស្សគ្រប់រូបដូចជា ទឹកនោមផ្អែម លើសឈាម គ្រុនផ្តាសាយជាដើម។
– ជំងឺដែលទាក់ទងនឹងការងារ (Work Related Disease) គឺជាជំងឺដែលមិនកើតដោយផ្ទាល់ពីការងារ។ ប៉ុន្តែការងារគឺជាកត្តាមួយដែលជំរុញឱ្យមានជំងឺ។ ឬអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាង
នេះទៀត ដូចជាជំងឺលើសសម្ពាធឈាមពីការតានតឹងពីការងារ ឬជំងឺក្រពះពីការងារវេន ។ល។
– ជំងឺការងារ (Occupational Disease) គឺជាជំងឺដែលបណ្តាលមកពីការប៉ះពាល់ផ្ទាល់នឹងគ្រោះថ្នាក់ការងារ ដូចជាការពុលសំណ ជំងឺស៊ីលីកូស៊ីស (silicosis) ដែលកើតពីការប៉ះពាល់នឹងធូលីថ្មជាដើម។
សេវាកម្មនៅក្នុងមណ្ឌលសុខភាព និងការងារ
1. សេវាសុខភាព
-
ពិនិត្យសុខភាពមុនពេលចាប់ផ្ដើមធ្វើការ
-
ពិនិត្យសុខភាពប្រចាំឆ្នាំ
-
ពិនិត្យសុខភាពសម្រាប់ការធានារ៉ាប់រងអាយុជីវិត
-
ពិនិត្យសុខភាពទៅសិក្សាក្នុងប្រទេស និងក្រៅប្រទេស
-
ពិនិត្យសុខភាពដើម្បីជាជំនួយដល់ការចាក់វ៉ាក់សាំង
2. សេវាពិនិត្យសុខភាពតាមហានិភ័យសុខភាពការងារ
-
កម្មវិធីពិនិត្យសុខភាពដល់កម្មករនិយោជិតនៅកន្លែងដែលមិនសូវមានខ្យល់អុកស៊ីសែនគ្រប់គ្រាន់
-
កម្មវិធីពិនិត្យសុខភាពសម្រាប់ប្រតិបត្តិករនាវា
-
កម្មវិធីពិនិត្យសុខភាពដល់កម្មករនិយោជិតនៅតំបន់ខ្ពស់ៗ
3. ពិនិត្យសុខភាពនៅនឹងកន្លែង
-
ផ្តល់ការពិនិត្យសុខភាពប្រចាំឆ្នាំ ទៅតាមសុខុមាលភាព និងហានិភ័យ
-
ការពិនិត្យសុខភាពជាមួយឧបករណ៍សុខភាពការងារដែលស្របតាមស្តង់ដារអន្តរជាតិ
* ពិនិត្យមុខងារសួត
* ការពិនិត្យភ្នែក
* ការពិនិត្យការស្ដាប់លឺ
-
សេវាចាក់វ៉ាកសាំងនៅនឹងកន្លែង
-
សេវាចុះអង្កេតគ្រឹះស្ថាន ដើម្បីស្វែងរកហានិភ័យនៃការងារដោយក្រុមគ្រូពេទ្យវិជ្ជាជីវៈ
-
សេវាពិនិត្យសុខភាពមុនពេលត្រលប់ចូលធ្វើការ (Return to work assessment)
សម្រាប់ការណាត់ជួប និងព័ត៌មានបន្ថែម
មជ្ឈមណ្ឌលសុខភាព និងការងារ ៖ ទូរស័ព្ទ 0-2032-2550 Ext. 3100, 3101