មជ្ឈមណ្ឌលផ្នែកឆ្លុះប្រពន្ធ័រំលាយអារហារ

ក្រុមវេជ្ជបណ្ឌិត

មជ្ឈមណ្ឌលផ្នែកឆ្លុះប្រពន្ធ័រំលាយអារហារ

       វាជាបច្ចេកវិជ្ជាមួយដើម្បីពិនិត្យមើលលក្ខណៈនៃផ្លូវរំលាយអាហារដើម្បីរកឃើញភាពមិនប្រក្រតី ចាប់តាំងពីបំពង់អាហារ ក្រពះនិង ពោះវៀនតូច ទៅពោះវៀនធំនិងរន្ធគូថ ជាមួយនឹងការពិនិត្យដោយការឆ្លុះពិនិត្យ ដែលអាចបែងចែកជា ២ ផ្នែក៖

1. ការថតឆ្លុះដើម្បីរកមើលភាពមិនខុសប្រក្រតីនៃក្រពះពោះវៀនខាងលើ (Gastroscopy)

        ការពិនិត្យឆ្លុះបំពង់រំលាយអាហាររាប់តាំងពីបំពង់អាហារ  (Esophagus) ទៅ ពោះវៀនតូច (Duodenum) ដោយប្រើ ឧបករណ៍ឆ្លុះដែលអាចបត់បែនបាន (Flexible Endoscope) ដែលមានពន្លឺនៅខាងចុងកាមេរ៉ា ។ រូបភាពដែលឃើញនឹងចេញមកពីចុងកាមេរ៉ា អាចធ្វើការព្យាបាល នឹង អាចច្រឹបសាច់យកទៅពិនិត្យមើលមេរោគបានទៀតផង។

2. ការឆ្លុះអេកូ ដើម្បីរកមើលភាពមិនប្រក្រតីនៅក្នុងក្រពះពោះវៀន (Colonoscopy)

          ការពិនិត្យដោយឧបករណ៍ឆ្លុះសម្រាប់ពិនិត្យភាពមិនប្រក្រតីនៅផ្នែកខាងក្រោមនៃក្រពះពោះវៀនគឺជាការពិនិត្យដោយកាមេរ៉ាដែលអាចធ្វើបានពីមាត់ រន្ធគូថ ពោះវៀនធំទាំងមូល ហើយក៌អាចពិនិត្យដល់ពោះវៀនតូចផងដែរ ។ ការពិនិត្យនេះធ្វើឱ្យពេទ្យអាចធ្វើការវិនិច្ឆ័យជំងឺនៃពោះវៀនធំបានកាន់តែត្រឹមត្រូវ និងច្បាស់លាស់។ ការពិនិត្យនេះក៌អាចកំណត់ពីមូលហេតុនៃការហូរឈាម អាចមើលឃើញពន្លកសាច់ ដុំសាច់ និងមហារីកពោះវៀនធំបាន ហើយវាក៏អាចច្រឹបសាច់ ចេញមកពិនិត្យបានដែរ។ វាក៏អាចត្រូវបានគេប្រើដើម្បីព្យាបាលការហូរឈាម និងដុំសាច់ក្នុងករណីខ្លះផងដែរ។

សំរាប់ការណាត់ជួប និងការសាកសួរបន្ថែម

មជ្ឈមណ្ឌលផ្នែកឆ្លុះប្រពន្ធ័រំលាយអារហារ : Tel. 0-2032-2550 Ext. 2234, 2235

សេវាវេជ្ជសាស្រ្ត