មជ្ឈមណ្ឌលគ្រោះថ្នាក់ - សង្គ្រោះបន្ទាន់

មន្ទីរពេទ្យវិផារ៉ាមដឹងយ៉ាងច្បាស់ថា ការមើលថែទាំអ្នកជំងឺសង្គ្រោះបន្ទាន់ ភ្លាមៗ និងរហ័ស គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សំរាប់អ្នកជំងឺមកដល់ក្នុងមួយម៉ោងដំបូង។ ដូច្នេះហើយមន្ទីរពេទ្យបានរៀបចំមជ្ឈមណ្ឌលគ្រោះថ្នាក់-សង្គ្រោះបន្ទាន់របស់ខ្លួនសម្រាប់ភាពងាយស្រួលដល់អ្នកជំងឺ។ មជ្ឈមណ្ឌលគ្រោះថ្នាក់-សង្គ្រោះបន្ទាន់ផ្តល់សេវាការព្យាបាល 24 ម៉ោងហើយត្រូវបានបំពាក់ ជាមួយ ឧបករណ៍ និងបច្ចេកវិទ្យាទំនើបៗ ។ ទន្ទឹមនឹងនេះ ក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកា អ្នកឯកទេស និងគំរោងវះកាត់ គឺមានគ្រប់គ្រាន់24 ម៉ោង។ មជ្ឈមណ្ឌលនេះត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយគ្រោះថ្នាក់ធ្ងន់ធ្ងរនៅតំបន់ក្បែរនះ។ ទន្ទឹមនឹងនោះ ក៏មានរថយន្តសង្គ្រោះបន្ទាន់ដែលបំពាក់ឧបករណ៍យ៉ាងពេញលេញ ដើម្បីផ្តល់សេវាកម្មជូនអ្នកជំងឺជុំវិញទីក្រុងបាងកក និងតំបន់ជុំវិញ និងខេត្តផ្សេងៗទៀតផងដែរ។

គោលការណ៍ប្រតិបត្តិការ និងសេវាកម្ម 

        មជ្ឈមណ្ឌលគ្រោះថ្នាក់-សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យវិផារ៉ាម មានគោលបំណងផ្តល់ការថែទាំ និងព្យាបាលអ្នកជំងឺគ្រប់ប្រភេទ ជាពិសេសអ្នកជំងឺសង្គ្រោះបន្ទាន់ ដោយផ្តោតលើសេវាកម្ម រហ័ស សុវត្ថិភាព និងត្រឹមត្រូវ ដើម្បីធានាថាអ្នកជំងឺនឹងមិនមានផលវិបាកអ្វីឡើយ។ ការថែទាំ និងការព្យាបាលត្រូវបានផ្តល់ជូនដោយផ្អែកលើស្តង់ដារវិជ្ជាជីវៈ ដើម្បីប្រាកដថាអ្នកជំងឺអាចមើលថែខ្លួនឯងបាននៅពេលត្រឡប់ទៅផ្ទះវិញ។ មជ្ឈមណ្ឌលនេះបានត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកវេជ្ជសាស្រ្តទាំងអស់ និងផ្តល់ការព្យាបាលដល់អ្នកជំងឺសង្គ្រោះបន្ទាន់គ្រប់ប្រភេទដូចខាងក្រោម

  • អ្នកជំងឺសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត

  • អ្នកជំងឺដែលត្រូវការការវះកាត់បន្ទាន់

  • អ្នកជំងឺកុមារសង្គ្រោះបន្ទាន់

  •  សម្ភព – អ្នកជំងឺរោគស្ត្រីដែលទាមទារការព្យាបាលបន្ទាន់

    សំរាប់ការណាត់ជួប និងការសាកសួរបន្ថែម

         មជ្ឈមណ្ឌលសង្រោះបន្ទាន់ដោយឩបត្តិហេតុ  Tel. 0-2032-2550 Ext. 2113, 2114

សេវាវេជ្ជសាស្រ្ត