មជ្ឈមណ្ឌលលាងឈាម
មជ្ឈមណ្ឌលលាងឈាមនៃមន្ទីរពេទ្យវិផារ៉ាម ផ្តល់នូវបរិយាកាសផាសុកភាព អនាម័យ និងសុវត្ថិភាពសម្រាប់អ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ។ មជ្ឈមណ្ឌលលាងឈាមមានគ្រូពេទ្យជំនាញខាងតម្រងនោមច្បាស់លាស់ (អ្នកឯកទេសខាងតម្រងនោម) ដើម្បីត្រួតពិនិត្យនីតិវិធីលាងឈាម។
បន្ទប់ពិនិត្យ និងឧបករណ៍ពេទ្យ
- មានគ្រែសំរាប់លាងឈាមចំនួន 20 ដែលមានគ្រឿងបរិក្ខារពេញលេញដូចជា
– គ្រែអគ្គិសនី
– ប៊ូតុងហៅគិលានុបដ្ឋាយិកា និងប្រព័ន្ធគ្រប់គ្រងបរិស្ថាន
– បែងចែកតំបន់ដើម្បីការពារការឆ្លងមេរោគ - ម៉ាស៊ីនលាងឈាមទំនើបនាំចូលពីបរទេស រួមមាន ម៉ាស៊ីន Nikkiso & Nipro
- ប្រព័ន្ធលាងឈាមនៃមជ្ឈមណ្ឌលលាងឈាម ដែលបំពេញតាមស្តង់ដាររបស់សមាគមតម្រងនោមប្រទេសថៃ
- ប្រព័ន្ធគ្រប់គ្រងមេរោគ និង ប្រព័ន្ធសំលាប់មេរោគដែលស្របតាមស្តង់ដារអន្តរជាតិ
- ម៉ាស៊ីនភ្លើងដែលអាចប្រើបាន 24 ម៉ោងដើម្បីផ្តល់ការព្យាបាលជាបន្តក្នុងករណីមានការដាច់ចរន្តអគ្គិសនី
- គិលានុបដ្ឋាយិកាដែលមានជំនាញវិជ្ជាជីវៈដែលបានទទួលការបណ្តុះបណ្តាលយ៉ាងពិសេស ក្រោមការត្រួតពិនិត្យរបស់អ្នកជំនាញខាងលាងឈាម។ លើសពីនេះ មជ្ឈមណ្ឌលបានរៀបចំគិលានុបដ្ឋាយិកាដើម្បីផ្តល់សេវាគ្រប់គ្រាន់នឹងសុវត្ថិភាពដល់អ្នកជំងឺផងដែរ។
- មានការទទួលស្គាល់ពីស្តង់ដារ ISO – HA និងសមាគមតម្រងនោមនៃប្រទេសថៃ។
សេវាកម្ម
- ការលាងឈាមជាប្រចាំ
- ការលាងឈាមសម្រាប់អ្នកជំងឺធ្ងន់ធ្ងរនៅក្នុង ICU
- ការយកទឹកចេញពីរាងកាយរបស់អ្នកជំងឺដែលមានទឹកច្រើនហួសកំរិត
- ការព្យាបាលដោយប្រើម៉ាស៊ីនជំនួសតំរងនោម ចំពោះអ្នកជំងឺធ្ងន់ធ្ងរ
- អ្នកទេសចរបរទេសដែលត្រូវការលាងឈាមជាក្រុម ឬជាបុគ្គលអាចធ្វើការណាត់ពិសេសបាន
ការណាត់ជួប និងការសាកសួរផ្សេងៗ
មជ្ឍមណ្ឌលលាងឈាម ទូរស័ព្ទ 0-2032-2550 ext. 1528 ,1529